វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 918 នាក់
ម្សិលមិញ 2295 នាក់
សរុប 15805081 នាក់
ខេត្តកណ្តាល៖នគរបាលច្រកព្រុំដែនក្អមសំណរ៣នាក់និងកម្មករម្មករម្នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែកខេត្ត កណ្តាលបន្ទាប់ពីបានចូលច្រៀងខារ៉ាអូខេហើយលាយថ្នាំឲ្យស្រីកំដរផឹកស្លាប់ម្នាក់និងរងជាតិពុល៣នាក់។
ដោយឡែកជនសង្ស័យ៥នាក់៖១-ឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។២-ឈ្មោះចន្ត្រា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។៣-ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន) ដែលជាអ្នកស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។
៤-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ(ឃាត់ខ្លួន)។ឯជនសង្ស័យទី៥-ឈ្មោះ វណ្ណា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់១កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី)។ ដបទឹកសុទ្ធវីតាល់មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី)។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។
ជនរងគ្រោះ៤នាក់៖១-ឈ្មោះ អ៊ិច ចន្នី ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។២-ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)។៣-ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល)។៤-ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។
សេចក្តីរាយការណ៍ឲ្យដឹងថា៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេ នៅហាង «ម៉ីម៉ី» បន្ទប់លេខ «៧៧៧៧» ដោយមាននារីកំដរចំនួន ០៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន ២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហើយលាយគ្នារួចឲ្យគ្នីគ្នាចាក់ចូលកែវតូចៗ ឲ្យនារីកំដររៀងៗខ្លួនផឹក បានជា ៥ ទៅ ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច។
ក្រោយពីឃាត់ខ្លួនមាសេចក្តីរាយការណ៍ថាមន្ត្រីនគរបាលទាំបីនាក់មានបងប្អូនជាមន្ត្រីនៅក្រសួងមហាផ្ទៃដែរកំពុងរត់ការសម្របសម្រួលដោះលែងសិនផងដែរតែមិនដឹងថាអាចឬអត់នោះទេព្រោះដឹងឮដល់កាសែតចឹងទៅហើយនោះ!៕