វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1379 នាក់
ម្សិលមិញ 2295 នាក់
សរុប 15805542 នាក់
ភ្នំពេញ ៖ តាមទាន់ប្តី កំពុងតែលួចលាក់ពួនសម្ងំ សប្បាយក្អាកក្អាយជាមួយស្រីថ្មី ស្រី្តជាប្រពន្ធចាក់សោបន្ទប់ពីខាងក្រៅបង្ខាំងទុកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នករស់នៅក្បែរបន្ទប់ជួលជិតគ្នាកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ស្ថិតនៅចំណុចបន្ទប់លេខ២៨ ភូមិចោមចៅ២សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីជាប្រពន្ធមានឈ្មោះ ហ៊ិន ដាលីន អាយុ២៧ឆ្នាំបច្ចុប្បន្នរស់នៅក្នុង ម្តុំផ្សារឯករាជ្យ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ខេត្តកំពង់ធំ។ ចំណែកប្តីមានឈ្មោះ ស្រៀង ធារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងដែក។នារីជាប្រពន្ធបានឲ្យដឹងថា ខ្លួនបានរៀបការតាមប្រពៃណីជាមួយលោកប្ដីម្នាក់នេះតាំងពីឆ្នាំ២០១២ពោលគឺគិតមកទល់ពេលនេះរយៈពេលជាង៧ឆ្នាំមកហើយនិងបង្កើតបានកូនស្រីពីរនាក់ជាចំណងដៃដោយកូនទី១អាយុ៦ឆ្នាំ និង កូនស្រីទី២ អាយុ៣ឆ្នាំ។នាងថា ប្ដីរបស់នាង ជាប្តីល្អខ្លាំងណាស់ កាលពីគ្រាដំបូង ។ទើបតែរយៈពេលប្រហែល៣ឬ៤ខែនេះប៉ុណ្ណោះដែលលោកប្តី ដូរចរិតប្លែក ធ្វើឲ្យនាងប្រពន្ធចាប់អារម្មណ៍ ក៏លបលួចតាមដានទាន់ម្ដងហើយ ។
កន្លងមកធ្លាប់មានរឿងរកាំរកូសនឹងគ្នា មិនអាចរស់នៅចុះសម្រុងគ្នាបាន គេបានសុំបែកផ្លូវលែងលះគ្នា ដោយនាងសុំទារលុយចំនួន៣ពាន់ដុល្លារ និងថ្លៃចិញ្ចឹមកូនអាហារកិច្ចក្នុង១ខែ១៥០ដុល្លារ តែខាងប្ដីមិនមានលទ្ធភាពឲ្យ។ ដោយសារតែមិនទាន់លែងលះដាច់ស្រលះ នាងក៏បានតាមដានទាន់ប្ដីរបស់នាងជួបស្រីកំណាន់របស់គាត់ម្នាក់នេះម្ដងហើយដែរ តែពេលនោះខាងស្រីគេនិយាយថា បើដឹងថាជាប្ដីរបស់គេអញ្ចឹងនាងមិនខ្ចីជ្រលក់របស់ដែលគេអញ្ចឹងដែរ។ នាងនោះក៏បានសន្យាថា នឹងឈប់ទំនាក់ទំនងគ្នាទៀតផង ធ្វើឲ្យនាងជាប្រពន្ធទន់ចិត្តឈប់ចាប់អារម្មណ៍តាមដានប្ដីតទៅទៀត។
តែក្រោយមក ប្ដីរបស់នាងនៅតែមិនកែខ្លួន នៅតែលួចលាក់មកជួបនាងកំណាន់ម្នាក់នេះស្ងាត់ៗ ទើបនាងមិនអស់ចិត្ត ក៏សម្រេចចិត្តធ្វើការតាមដានបន្ដទៀត ក៏ឃើញជាក់នឹងភ្នែកដេកជាមួយគ្នានៅក្នុងបន្ទប់ជួលរបស់ស្រីកំណាន់នេះមែន ឃើញបែបនេះ ដើម្បីភស្ដុតាងកុំឲ្យនាងកំណាន់នោះមាត់រឹងទៀត ទើបនាងចាក់សោពីក្រៅបន្ទប់ រួចកោះហៅសមត្ថកិច្ច និង អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយជូនមហាជនបានទស្សនាកម្សាន្តលេងទុកជាមេរៀនជីវិត៕