វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 283 នាក់
ម្សិលមិញ 2833 នាក់
សរុប 15807817 នាក់
ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សំដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ប្រភេទសត្វដ៏កម្របែបនេះ ។ លោកបន្តថា៖ បានចាត់មន្ត្រីជំនាញចុះធ្វេីការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហេីយ ដេីម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់។ ប្រភពនិយាយថាមួយរយៈនេះក្រុមព្រានព្រៃកាលីបៗ ជំនាញខាងបរបាញ់សត្វ គេឈានដល់ប្រើកាំភ្លើងកែច្នៃ ប្រើគ្រាប់ជាតិគីមី បាញ់ពេលថ្ងៃ ហើយរក្សាទុកសត្វងាប់ក្នុងព្រៃ ដោយមិនអោយខូចសាច់ លុះពេលយប់ទើបពួកគេចូលទៅយក ដើម្បីបញ្ចៀសពីការចាប់ខ្លួនពីក្រុមសមត្ថកិច្ចជំនាញ ។
សូមបញ្ជាក់ថា៖កាលពីចុងខែមេសាឆ្នាំ២០២០នៅចម្រកសត្វព្រៃភ្នំព្រេជអ្នកវិទ្យាសាស្ត្រខាងសត្វព្រៃរបស់អង្គការ WWF បានថតបាន សត្វទន្សោងមួយហ្វូងមានចំនួនសរុបប្រមាណជា ៧ក្បាល ក្នុងនោះ មានរាប់បញ្ចូល ទន្សោងវ័យជំទង់មួយក្បាល និងទន្សោងបាធំមួយក្បាលផងដែរ។តាមអ្នកវិទ្យាសាស្ត្រដដែល បានលើកឡើងថា សកម្មភាពហ្វូងសត្វទន្សោងរត់ត្របាញ់បែបនេះ ទំនងបណ្តាលមកពីពួកវាផ្អើលដោយហ្វូងសត្វដទៃទៀត ឬដោយផ្អើលនឹងវត្តមានរបស់អ្នកតាមដាន និងស្រាវជ្រាវសត្វព្រៃ។ សត្វទន្សោង(Bos javanicus) ជាប្រភេទសត្វស្ថិតក្នុងអំបូរ គោសាទិស មានមាឌធំ កម្លាំងខ្លាំង ហើយធន់។ សត្វនេះ ទំនងជាពូជសត្វដែលផ្តល់ដើមកំណើត ដល់ពពួកគោសាទិសស្រុក ក្នុងតំបន់អាស៊ីអាគ្នេយិ៍ផងដែរ។
អ្នកវិទ្យាសាស្ត្រដដែល បានលើកឡើងទៀតថា សត្វទន្សោងជាសត្វចំណីមួយប្រភេទដ៏សំខាន់របស់សត្វខ្លាធំ តែថា ចំនួន និងការរស់រានរបស់សត្វទន្សោងកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក ដែលបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃ។អាឡូវនេះសត្វទន្សោងដ៏កម្រពីរក្បាលត្រូវបានរកឃើញថាត្រូវគេបាញ់សម្លាប់ក្នុងដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។តែរកអ្នកបាញ់មិនឃើញនៅឡើយ។សូមបញ្ជាក់ដែរថាកាលពីឆ្នាំ២០១៨សមត្តកិច្ចចាប់ខ្លួនបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វទន្សោងបាមួយក្បាល់នៅឃុំប្រាំបីមុមខេត្តកំពង់ស្ពឺ។តើលើកនេះអាចរកឃើញអត់ចាំមើលមើល!។