» ​អាស៊ាន ជំរុញ​មី​យ៉ាន់​ម៉ា ឱ្យ​ចាប់ផ្ដើម​ចរចា​បញ្ចប់​សង្គ្រាមស៊ីវិល ដោយ​មិនគួរ​ផ្តល់​អទិភាព​លើ​ការបោះឆ្នោត​នោះទេ​ » ផ្លូវ​៦០​ម៉ែត្រ ក្លាយជា​ផ្លូវ​មរណៈ​ទោះបីជា​សម​ត្ត​កិ្ច​សូត្រមន្ត​រំដោះគ្រោះ​ក៏ដោយ ? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើក​រឿង បញ្ជូន​អេ​កាឡា​ភាណ​យ ទៅ​ឲ្យ​សមត្ថកិច្ច​ថៃ តែ​មិន​និយាយ​មនុស្ស​ពាក់​ព​ន្ធ័​ » សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន មាន​ជម្ងឺសរសៃប្រសាទ​ ទៅរក​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​វ័ន​ស្រោច​ទឹក​ឲ្យ ក្រោយមក​ក៏​បាត់​ខ្លួន​រហូត​…. » ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1903 នាក់

ម្សិលមិញ 4575 នាក់

សរុប 15892559 នាក់

ដុត​កម្ទេច​ជ្រូក៣០ក្បាលដែលឈ្មួញ​ឃុ​ប​ឃឹ​ត​លួច​នាំចូល​ដោយសា​មាន​ជម្ងឺ​ប៉េ​ស​អាហ្វ្រិក​!?

​បន្ទាយមានជ័យ​៖ ជ្រូក​រស់​ចំនួន ៣០​ក្បាល ដែល​ឈ្មួញ​បាន​លួច​នាំចូល​ពី​ប្រទេស​ថៃ ដែលមាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​នោះ ត្រូវបាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ធ្វើ​ការដុត​កម្ទេចចោល​នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។a pic thai2 

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ជ្រូក​ចំនួន ៣០​ក្បាល​នោះ​ត្រូវបាន បង្ក្រាបបាន​ចំនួន ២​ករណី​ដោយឡែក​គ្នា​។​ករណី​ទី​១ ចាប់​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​តាម​ដងផ្លូវ ស្ថិត​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដោយបាន​ឃាត់​រថយន្ត​តួ​រី​ស ១​គ្រឿង ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Q.2123 ដឹក​ជ្រូក​រស់​ចំនួន ២០​ក្បាល ដែល​ឈ្មួញ​បាន​នាំចូល​ពី​ថៃ​ដោយ​គ្មាន​ច្បាប់​។

​ចំពោះ​ករណី​ទី​២ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្បែ​ព្រំដែន​ចំណុច​ច្រករបៀង​ចំការ​គរ ស្ថិតនៅ​ភូមិ​ចំការ​គ ឃុំ​និង​ស្រុក​ស្វាយចេក ដោយ​ឃាត់​បាន​គោយន្ត​កន្ត្រៃ ១​គ្រឿង ដឹក​ជ្រូក​រស់​ចំនួន ១០​ក្បាល ដែល​នាំចូល​គ្មាន​ច្បាប់​ពី​ប្រទេស​ថៃ​។

​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានឱ្យដឹងថា ជ្រូក​រស់​ចំនួន ៣០​ក្បាល ដែល​ត្រូវ​ដុត​កម្ទេចចោល​នោះ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាបបាន​ដោយ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​យក​សំណាក់​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានចេញ​លទ្ធផល​មាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ​រិច ហើយ​ជំងឺ​នេះ​មិន​ឆ្លង​ដល់​មនុស្ស​ទេ តែ​ឆ្លង​ពី​សត្វ​ទៅ​សត្វ​។

​សូមបញ្ជាក់ថា​សាច់ជ្រូក​នៅ​ស្រុក​ខ្មែរ​ឡើងថ្លៃ នេះ​បើតាម​ការប្រកាស​ដោ​យស​ហគ​មន៍​ចិញ្ចឹម​ជ្រូក​ដែល​អរគុណ​ដល់​ចំណាត់ការ​របស់​គ្រសួងកសិកម្ម​។​ដោយសារ​សាច​ជ្រូ​ក្នុងស្រុក​ខ្មែរ​តម្លៃ​ល្អ​ចឹ​ង​ហើយ​បានជា​មានការ​ឃុ​ប​ឃឹ​ត​ជាមួយ​មន្ត្រី​ព្រុំដែន​រត់ពន្ធ​ជ្រូក​ដែល​គ្មាន​ត្រួតពិនិត្យ​ចូល​ស្រុក​ខ្មែរ​។ «​តើ​ហេតុអ្វី​បាន​សាច់ជ្រូក នៅ​ប្រទេស​កម្ពុជា​ឡើងថ្លៃ​?» ។​អ្នកដឹង​រឿង​ច្បាស់​អះអាងថា ដោយសារតែ​ក្រសួងកសិកម្ម​កម្ពុជា ប្រើ​ជំនាញ​របស់ខ្លួន កំណត់​យកតែ​១០​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ដែល​អាចមាន​សិទ្ធិ​ផ្គត់ផ្គង់ ចូលមក​ក្រុមហ៊ុន​តែ​១​ផ្តាច់មុខ នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ (​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​)​។

​ប្រភពពី​អ្នក​នាំ​ជ្រូក​ចូល​ប្រាប់​កាសែត​ថា​ក្រសួង​ប្រើប្រាស់​លក្ខខណ្ឌ ១២​ចំណុច ដែល​ចំណុច​ទី​១ ដល់​ចំណុច​ទី​១១ គឺ​ក្រសួងកសិកម្ម​បាន​ចម្លង​ចេញពី​លិខិត​ចាក់​វ៉ាក់សាំង​ដែល​ថៃ ចេញ​សំរាប់​នាំ​ជ្រូក​ចូលទៅ​វៀតណាម ដើម្បី​បញ្ជាក់ថា សត្វ​ជ្រូក​មិនមាន​ជំងឺ​ទេ ហើយ​គ្រប់​ក្រុមហ៊ុន​ថៃ​ទាំងអស់ ដែល​ធ្លាប់​នាំ​ឆ្លងកាត់​ទៅ​វៀតណាម សុទ្ធ​តែមាន​លិខិត​ចាក់​វ៉ាក់សាំង​នេះ ទើប វៀតណាម​ឲ្យ​ចូល​។ តែ​ចាប់តាំងពី​ថ្ងៃ​ដែល ក្រសួង​ជ្រើសរើស​១០​ក្រុមហ៊ុន​នេះ​មក (​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​ជ្រើសរើស​០៥​ក្រុមហ៊ុន និង ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ជ្រើសរើស​ថែម​០៥​ក្រុមហ៊ុន​ទៀត សរុប​មាន​១០​ក្រុមហ៊ុន​) គឺ​ក្រុមហ៊ុន​ទាំងនេះ​មិនដែល​មាន​លិខិត​ចាក់​វ៉ាក់សាំង​ចំនួន​១១​ចំណុច​នេះ ផ្តល់​មក​ឲ្យ​ក្រុមហ៊ុន នាំចូល​ក្នុងស្រុក​នោះទេ ?​។​

​អ្នកដឹង​រឿង​​និយាយថា «​បើ​ក្រសួង​មាន​ភស្តុតាង​ណា​មក​បង្ហាញថា ក្រុមហ៊ុន​១០​នោះ មានភ្ជាប់​លិខិត​ចាក់​វ៉ាក់សាំង​ចេញ​ដោយ​អាជ្ញាធរ​ថៃ មុន​នាំចូល​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក ក្នុងប្រទេស​កម្ពុជា​នោះ យើងខ្ញុំ​សុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ តែបើ​គ្មានទេ ក្រសួង​ត្រូវ​ទទួលស្គាល់ថា​បាន ភូតភរ​សម្តេច​តេ​ជោ និង​កុហក​ប្រជាជន​កម្ពុ​ជាជាង​១៦​លាន​នាក់ រឿង​វិធាន​ការកំណត់​ក្រុមហ៊ុន​ក្រោមលេស​ទប់ស្កាត់​ជំងឺឆ្លង​របស់ខ្លួន​»​។​

សម្រាប់​ចំណុច​ទី​១២ គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សត្វ​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​។ បើតាម​ជំនាញ ដែល​ក្រសួងកសិកម្ម​បានជ្រើសរើស ក្រុមហ៊ុន​ថៃ​ទាំង​១០​នេះ​ឡើង គឺ​មានន័យថា មុន​ផ្គត់ផ្គង់​ជ្រូក​ចូលមក​កម្ពុជា ក្រុមហ៊ុន​ទាំង​១០​នេះ ត្រូវមាន​លិខិតបញ្ជាក់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន​ជាមុនសិន ទើប​អាច​អនុញ្ញាត​ឲ្យ​ជ្រូក​ចូលមក​កម្ពុជា​បាន​។​

​សួរថា ចាប់​តាំ​ពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្រសួង​សម្រេច​រើសយក​១០​ក្រុមហ៊ុន​មក តើ​ក្រុមហ៊ុន​ទាំង​១០​នេះ ដែលមាន​លិខិត បញ្ជាក់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​សត្វ​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ប្រទេស​ថៃ​ដែរ​ទេ មុននឹង​ផ្គត់ផ្គង់​ឲ្យ​មក​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​?​។​គេ​មិនដឹង​ក្នុង​ការហាម​ឬ​អនុញ្ញាត​ឲ្យ​១០​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​ស្រុកថៃ​មក​ស្រុក​ខ្មែរ​មាន​បញ្ហា​ឃុ​ប​ឃឹ​ត​គ្នា​បែបណា​នោះទេ​សង្ឃឹមថានឹង​មានកា​រ​ពន្យល់​ជាមិនខាន​៕a pic thai demon a pic thai demon1 a pic thai1 a pic thai3