» លើកលែងទោស​ស្ត្រី​ហ្វី​ពី​ន​ដែល​មក​ស៊ីឈ្នួល​ពរ​ពោះ​នៅ​ស្រុក​ខ្មែរ​! » កម្មវិធី «​សាទរ​កម្ពុជា​» នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​រសៀល​ថ្ងៃទី​៣១ ខែធ្នូ រហូតដល់​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២៥ នៅមុខ​ព្រះបរមរាជវាំង​ » ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅ​ស្រុក​បាទី ខេត្តតាកែវ បង្ក្រាបបាន​៨​នាក់ ហើយ​៥​នាក់​ទៀត​កំពុង​រត់គេច » កម្មវិធី «​ដារ​លាន​-​ដាល់អំបុក​ឈ្នះ ឈ្នះ​» នៅ​រុន​តា​ឯក​ » ស្នងការ​នគរបាល​ខេត្តព្រៃវែង បដិសេធ​ការផ្ទុះអាវុធ​លើ​ឡាន​ប្រជាពលរដ្ឋ នៅ​ក​អណ្ដើក ស្រុក​កំពង់ត្របែក​ » អាម៉េរិក​ចោទប្រកាន់​រុស្ស៊ី​ជា​អ្នក​ធើ្វ​ឱ្យ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ » ​ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង​៖ ACU មាន​សិទ្ធិ​មិន​ឆ្លើយតប​ថា «​គួរ​ស៉ើ​ប​អង្កេត ឬ​មិន​ស៉ើ​ប​អង្កេត​លើ​ករណី​ណាមួយ​» » ជើងហោះហើរ​ក្នុងស្រុក​ដំបូង នៅ​ព្រលានយន្តហោះ​តារា​សាគរ ដែល​រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​ » ក្រៅពីជាប់គុក២ឆ្នាំផាក៤លានរៀល លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បាត់សិទ្ធនយោបាយមួយអាយូស! » ករណី​ក្មេង​ទំនើង​កាប់​គ្នា នៅ​ខេត្តក្រចេះ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​, ជនដៃដល់​២​នាក់​ត្រូវបាន​នគរបាលឡើងពីក្រសួងទៅចាប់ខ្លួន​! » មេធាវី​និង​សកម្មជន​សិទ្ធមនុស្ស​ចោទ​នីតិវិធី​បំបែក​សំណុំ​រឿ​ងរបស់លា​កា​រលើ​អ្នកជាប់ចោទ​រឿង​តំបន់ត្រីកោណ​ថា​បំណង​អូស​បន្លាយពេល​ » បែកធ្លាយ​រឿង​លោក​អភិបាលរង​ខេត្តកំពង់ស្ពឺ​និង​បក្ខពួក​បោក​ស៊ីលុយ​អ្នកវិនិយោគ​ចិន​! » ភាគី​ជនរងគ្រោះ ថា បើ​ឈ្មោះ​ស្រី ស៊ីណា​ប្តឹង​ត​គេ​នឹង​ប្តឹង​ទាសំណង​លើសពី១​លាន​ដុល្លារ​!? » ក្នុងឱកាស​បុណ្យ​ណូអែលសម្តេចប៉ាបសុំការអត់អោន គ្រិស្ត​សាសនិក​នៅ​អ៊ុយ​ក្រែ​ន​ស៊ី​រ៊ី​អធិស្ឋាន​សុំ​ » មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដាក់​ឲ្យ​ដំណើរការ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1377 នាក់

ម្សិលមិញ 3478 នាក់

សរុប 15785579 នាក់

បែក​រឿង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ប្រមូល​កញ្ចប់​ពី​ទីតាំង​ជីករណ្តៅ​ដីការ​ដឹកជញ្ជូន​ទំនិញ តែ​សា​ម៉ី​ខ្លួន​បដិសេធ​!

 

​ខេត្តសៀមរាប​៖ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ត្រូវបាន​គេ​រា​យា​ករ​ណ៍​ដើរ ប្រមូល​កញ្ចប់​ពី​ទីតាំង​ជីករណ្តៅ​ដី​,​ពី​ទំនិញគេចពន្ធ តាំងពី​ច្រក​ប៉ោយប៉ែត អូរ​ស្មាច់ ច្រក​ជាំ ពី​វៀតណាម តាម​កំពង់ចាម ? ។​a eco po sr5 

​អ្នក​ជីករណ្តៅ​ដី​បាន​បង្ហើប​ថា​៖​ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប មាន​ច្រើន​ថ្នាក់​ណាស់​។ ក្នុងនោះ គ្រាន់តែ​ឮថា​, រាល់​ការ​បង់លុយ​សេវា​ផ្សេងៗ​គេ​ត្រូវ​ចាត់ចែង​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ,​លោក​វរ​:​សេនីយ៍​ឯក ជ្រិញ គឹម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទទួលបន្ទុក​បទល្មើស​ព្រៃឈើ និង ជលផល​។ ប៉ុន្តែ អ្នកមានអំណាច​ពីលើ មានន័យថា​មាន អំណាច​ចាត់ចែង​ប្រមូល​សេដ្ឋកិច្ច គឺ​នៅលើ​
​ស្ន​ការរង និង ឈ្មោះ ម៉េង សំណាង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​វរ​:​សេនីយ៍​ត្រី សុខ ភិរម្យ នាយរង​ការិយាល័យ ទទួលបន្ទុក​ត្រួតពិនិត្យ​ខាង​ធនធាន​រ៉ែ ( អាជីវកម្ម​ជីក​អាចម៍ដី​លក់ ) គឺ​កៀប​យកលុយ​ប្រចាំខែ​កាប់ឆៅៗ ហាងឆេង​លើ តែ​បបូរមាត់ ។​ការដ្ឋាន​១ តម្រូវឱ្យ​បង់​ពី​១០០០ ទៅ​២៥០០​ដុល្លារ​ក្នុង​១​ខែ ។ មន្ត្រី​បានដឹងថា​, ក្នុង​ខេត្តសៀមរាប​ទាំងមូល អាចមាន​ទីតាំង​ជីក​អាច​ម៌​ដី​យ៉ាងតិច​ចាប់ពី​២០ ទៅ​៣០​ទីតាំង​។​

​ឯ​ប្រមូល​សេដ្ឋកិច្ច​ពី​ការដឹកជញ្ជូន​ទំនិញ គឺមាន​ឈ្មោះ​លោក​វរ​:​សេនីយ៍​ទោ ហេង ហឿ​យ នាយរង​ការិយាល័យ គាត់​ទទួលបន្ទុក​ទំនិញគេចពន្ធ ពី​ច្រក ប៉ោយប៉ែត​​អូរ​ស្មាច់ ច្រក​ជាំ ពី​វៀតណាម តាម​កំពង់ចាម​។​​ទាក់ទង​ពត៍​មាន​នេះ​លោក​វរ​:​សេនីយ៍​ឯក ជ្រិញ គឹម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​៖ ឥឡូវ​អីចេះ ខ្ញុំ​មិនដឹងថា​ម៉េច​ទេ ! បើ​អ្នកសារព័ត៌មាន គាត់​ទទួលដំណឹង​ពី​អ្នកណា អា​ណឹ​ង​ឱ្យ​គាត់​បំភ្លឺ​ដំណឹង​ហ្នឹង​ចុះ ! រួច​ក៏​បិទ​ទូរស័ព្ទ ។

ឯ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​មាន​ប្រសា​ស​ន៌​ថា​៖ ខ្ញុំ​សូម​អរគុណ​ច្រើន​ចំពោះ​ការ​សួរ​នូវ​សំណួរ​ដែលមាន​វិជ្ជាជីវៈ ដែល​មិនមែន​ចុះផ្សាយ​ឮ​តែ​គេ​ថា បាន​ព័ត៌មាន ពី​អ្នកនេះ អ្នកនោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បែបនេះ​។ លោក​បន្តថា​៖ ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់ជូន​ថា ការជីក​អាចម៍ដី វា​មាន​អាជ្ញា​បណ្ណ​ចល័ត និង​អាជ្ញា​បណ្ណ​អចល័ត ដូចជា​សំណួរ​ដែល​សួរ​ត្រឡប់មក​ខ្ញុំ​ថា​, មាន​មន្ត្រី​ទៅ​ដាក់​ខែ​គេ​១០០០ ទៅ​២៥០០​ដុល្លារ បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ទៅកាន់​ជើង​កូនចៅ​ខ្ញុំ​ទេ ប៉ុន្តែ​អ្នក​និយាយ គាត់​និយាយ​ខុស មិនដឹងថា​ទៅធ្វើ​អាជ្ញា​បណ្ណ​អស់​ប៉ុន្មាន​ផង​ហ្នឹង !

ធ្វើ​អាជ្ញា​បណ្ណ​តាមផ្លូវ​ច្បាប់ ឥឡូវ​រដ្ឋបាលខេត្ត បាន​ប្រតិភូកម្ម អោយ​រដ្ឋបាល​ស្រុក​អចល័ត ការសុំច្បាប់​អស់​តែ​២៥​ម៉ឺន​រៀល​ទេ ហើយ​សុំច្បាប់​ការពារ​បរិស្ថាន​អស់​តែ​២​លាន​រៀល​ទេ មិន​អស់​៦០០​ដុល្លារ​ផង ។​បើ​ទៅ​សូក​មន្ត្រី​១​ខែ​អោយ​បង់​១០០០ ទៅ​២០០០ យើង​ត្រូវ​គិតពិចារណា​ពី​ច្បាប់​១​ឆ្នាំ​គេ​ចេញ​ម្តង បើសិន​ករណី​គេ​មានច្បាប់ តើ​មាន​មន្ត្រី​ណា​ទៅ ហ៊ាន​ទៅសុំ​លុយ​។ លោក​បញ្ជាក់​បន្តថា​៖ មួយរយៈ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះបង្ក្រាប​បទល្មើស​ធនធាន​រ៉ែ មាន​ស្នាដៃ​ដោយសារ​ការណែនាំ​ពី​លោក​អភិបាលខេត្ត បង្ក្រាប​ការជីក​អាច​ម៌​ដី​ខុសច្បាប់ ហើយ​មិនបាន​បង់ពន្ធ ។

ដល់​ឆ្នាំ​២០២២​នេះ យើង​ថាស​ម្រេច​រហូតដល់ មានច្បាប់​រ៉ែ ច្បាប់បរិស្ថាន​រហូតដល់​៩០%​ឯណោះ ដោយសារ​ការបង្ក្រាប​ក​ន្ល​ង​ទៅ​។ ប៉ុន្តែ​យើង​បង្ក្រាប​ទៅ​មាន​អ្នក​មិន​សប្បាយចិត្ត បែ​ជា​បង្កើត​ព័ត៌មាន​នេះ​ឡើង ការពិត​ធ្វើ​ច្បាប់​មិន​អស់​៦០០​ដុល្លារ​ផង រឿង​អី​គេ​បង់អោ​យម​ន្ត្រី​យើង​។ លោក​ស្នងការរង លើកឡើងថា​៖ ចុះបើ​គាត់​សូក ក៏ត្រូវ​សូក​ខាង​ខ្ញុំ​ផង សូក​ខាង​រ៉ែ​ផង សូក​ខាង​បរិស្ថាន​ផង ។ ប៉ុន្តែ​ព័ត៌មាន​មិន​ពិត​ពី​ផេ​ក​តូចៗ​ខ្លះ គាត់​ចេះតែ​ផ្សព្វផ្សាយ ទទួល​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ប៉ះពាល់​ដល់​កម្លាំង​ដែល​គាត់​ខិតខំ​បំពេញភារកិច្ច​។​

​ពាក់ព័ន្ធ​នឹង​ករណី​ថា​៖ លោក​វរ​:​សេនីយ៍​ទោ ហេង ហឿ​យ នាយរង​ការិយាល័យ គាត់​ទទួលបន្ទុក​ទំនិញគេចពន្ធ ពី​ច្រក ប៉ោយប៉ែត​អូរ​ស្មាច់ ច្រក​ជាំ ពី​វៀតណាម តាម​កំពង់ចាម ,​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជាក់ថា​៖ ខ្ញុំ​បាន​ព័ត៌មាន​នឹង​ហើយ ! ប៉ុន្មាន​ថ្ងៃមុន​នោះ មាន​អ្នកសារព័ត៌មាន​មួយចំនួន​ពី​ភ្នំពេញ ផេ​ក​តូចៗ​ទេ គាត់​បាន​ទាក់ទង​មក​ប្រធានការិយាល័យ ដើម្បី​សុំ​ឧបត្ថម្ភ ដោយ​យក​ព័ត៌មាន​នេះ ព័ត៌មាន​នោះ ដើម្បី​ស្នើសុំ ទើប​កើតចេញ​ជា​រឿងនេះ​ឡើង ដូច្នេះ​ខ្ញុំ​ត្រូវ​ពិភាគ្សាគ្នា​ជាមួយ​ខាង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត(ដើម្បីធើក?) ។a eco po sr a eco po sr1 a eco po sr2 a eco po sr3 a eco po sr4 a eco po sr6