» ឥណ្ឌា​ចាប់ខ្លួន​ក្រុម​ឆបោក​អន​ឡាញ​២​នាក់​ដែល​យក​កម្ពុជា​ធ្វើ​ទីតាំង ផ្ទេរ​លុយ​ » រដ្ឋ​ម​ន្ត្រីមហាផ្ទៃ​បើក​ទី​ស្នាក់​ការផ្តល់សេវា​លិខិតឆ្លងដែនថ្មីមួយទៀត នៅ​ខេត្តសៀមរាប​ » កូរ៉េខាងត្បូង​ជួប​ទុក្ខ​ជាថ្មី ក្នុង​ហេតុការណ៍​ឆេះ​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង Seongnam » គ្រាន់តែ​បង្ហោះ​វីដេអូ​កាន់​ដាវ​តាម​បណ្ដាញ​សង្គម​ត្រូវ​នគរបាល​ចាប់​? » គ្រាន់តែ​បង្ហើប​រឿង​គណបក្ស​កម្លាំង​ជាតិ​ត្រៀម​ធ្វើ​សមាជ​លោក​រ៉ុង​ឈុន​ត្រូវ​តុលាការ​កោះហៅ​ទៅ​ព្រមាន​រឿង​មិន​រាងចាល​!? » បាក់​រណ្ដៅ​រ៉ែ​ត្បូង​ស្លាប់​កម្មរ​ម្នាក់​នៅ​ស្រុក​លំផាត់​ » ដីព្រៃ​នៅលើ​ភ្នំ​ដងរែក ជាច្រើន​ហិកតា អតីត​ជា​ជម្រក​កងទ័ព ត្រូវបាន​គេ​រៀបចំ​ឯកសារ​អោយក្លាយ​ទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​របស់​បុគ្គល​មាន​លុយ​មានអំណាច​មួយចំនួន​យ៉ាង​រំភើយ ?! » រូ​ម៉ា​នី​និង​ប៊ុល​ហ្ការី ក្លាយជា​សមាជិក​ពេញលេញ នៃ​តំបន់​ធ្វើដំណើរ​ដោយ​សេរី Schengen របស់​សហភាព​អឺរ៉ុប » ចាប់ខ្លួន​មនុស្ស ៤​នាក់​ករណី​យ៍​បំពាន​សារាចរ​ណែ​នាំឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡាញ​ » រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​បច្ចេកទេស សម្របសម្រួល គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ » ឃាត់ខ្លួន​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ម្នាក់ និង​មន្ដ្រី​២​នាក់ សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន » ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ស្នើសុំ​ឲ្យ​មានការ​យោគយល់​ចំពោះ ព្រឹត្តិការណ៍​សាទរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ » ជិត​៤​ឆ្នាំ ករណី​គាស់​ផ្នូរ​រំលោភ​យក​ដី​ពុំទាន់​ទទួលបាន​យុត្តិធម៌​ឲ្យ ,​ជនជាតិ​ព្នង​ » សារ​រំជួលចិត្ត​របស់​អ្នកដំណើរ​អ្នក​នៅរស់​ជា​បុគ្គ​លឹក​ដែល​អង្គុយ​ខាង​កន្ទុយ​យន្តហោះ​អាជ្ញា​ប្រកាស​ពី​ការស៊ើបអង្កេត​! » ទើប​ឡើង​តំណែង​ថ្មី​អធិការនគរបាល​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 735 នាក់

ម្សិលមិញ 2833 នាក់

សរុប 15808269 នាក់

សាលា​រាជធានី​ភ្នំពេញ ចោទ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​បរាជ័យ​!

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការមិនសប្បាយចិត្ត​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ទីសាធារណៈ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១២​នេះ ដោយ​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​។a naga meety2

សេចក្តីប្រកាស​ព័ត៌មាន ដែល​បណ្តាញ​ព័ត៌មាន​ចេញ​នៅ​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​ន បានបញ្ជាក់​ដោយ​ចោទថា អ្វីដែល​កាន់តែ​នឹកស្មាន​មិន​ដល់​ថែមទៀត​នោះ​គឺ ក្រុមបាតុករ​បាន​ត្រៀម​លក្ខណៈ​ក្រោម​ផែនការ​ដែល​បានរៀបចំ​ទុកជាមុន ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ចាំ​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ថា នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ ពួកគេ​បាន​សម្តែង​ឈុត​ឆាក​ទៅតាម​ការរៀបចំ និង​ចាត់តាំង​តួ​អនុវត្ដ​ទុកជាមុន រួមមាន​៖ អ្នក​សម្តែង​ធ្វើជា​តួ​កំសត់ ដោយ​រៀបចំ​ឱ្យ​មានការ​លុតជង្គង់ សំពះ យំ អង្វរ និង​តួ​ជនរងគ្រោះ​ធ្វើជា​ដួលសន្លប់ ហើយ​អ្នក​ខ្លះទៀត​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ធ្វើឱ្យមាន​រូបភាព​ប្រតាយប្រតប់ ក្រញាំ​ឱ្យមាន​របួសស្រាល បញ្ចុះ​កំហឹង ជេរប្រមាថ មាក់ងាយ​មើលថោក ប្រើពាក្យ​សម្ដី​អសុរោះ កាយវិការ​អសីលធម៌​គ្រប់បែបយ៉ាង​មកលើ​សមត្ថកិច្ច ដើម្បី​ត្រៀម​កេងចំណេញ​ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំ​អាច​អត់ទ្រាំ​នឹង​ទង្វើ​ទាំងអស់នោះ ហើយ​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​ដែល​នឹង​ក្លាយទៅជា​ចំណី​របស់​តួ​ដែល ត្រៀមចាំ​ប្រមាញ់​យក​រូបភាព​ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក​។​

​ជាក់ស្តែង​មក​ដល់ពេល​បច្ចុប្បន្ននេះ រាល់​ការចោទប្រកាន់ថា​សមត្ថ​កិច្ច​បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ មិនទាន់មាន​ជនរងគ្រោះ​ណា​ម្នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​តុលា​កាំរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត មក​ទទួលខុសត្រូវ​នៅឡើយ​ទេ​។
​កា​ចោទប្រកាន់​របស់​សាលា​រា​ធានី​បាន​កើតឡើង​បន្ទាប់ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​នៅតែ​គ្មាន​ដំណោះស្រាយ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៩​មិនា ។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​យប់​ថ្ងៃទី​២៩​មីនា​នេះ​បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ នេះ ក្រសួង​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មកជួប​ប្រជុំ​ដោះស្រាយ​ជា លើក​ទី​៦​។​​ភាគី​កម្មករនិយោជិត​សង្ឃឹមថា​នឹងមាន​ពន្លឺ​ខ្លះ​ក្នុង​ការទទួល​បានការ​ដោះស្រាយ និង​បាន​ពិភាក្សាគ្នា​អំពី​ជម្រើស​ដែល​អាច ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ សម្រាប់​ភាគី​វិវាទ​ទាំងសងខាង​។ ក្រុមហ៊ុន​ធ្លាប់បាន​ប្រើពាក្យ “​បេះដូង​មនុស្សធម៌ ចំពោះ​ប្រជាជន​ខ្មែរ ហេតុអ្វី​ត្រឹម​បុគ្គលិក ២០០​នាក់ ដែល​គាត់​ចង់​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន បែរជា​មិនអាច ទទួលយក​ពួកគាត់​បាន ពួកយើង​ក៏​ជា​ជនជាតិខ្មែរ​ដែរ​។ ដូចនេះ តំណាង​កម្មករនិយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ ពិភាក្សា​អំពី​ការទទួលយក​កម្មករ​និយោជិត​ចូលធ្វើការ​វិញ និង​សង្ឃឹមថា​ភាគី​កម្មករនិយោជិត​នឹង​ទទួលបាន​នូវ ព័ត៌មាន​ថ្មី​ពី​ក្រុមហ៊ុន​លើ​សំណើ​ទាមទារ ដែលជា​សំណើ​ដដែល​នេះ​។​

​ភាគី​កម្មករនិយោជិត​បានលើកឡើង​ថា​ខ្លួន​មិន​យល់ឃើញថា គួរ​ពិភាក្សា​អំពី​ចំណុច​វិវាទ​ផ្សេងៗ តាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន​នោះ​ទ ពីព្រោះ​ចំណុច​វិវាទ​ទី​១ ដែល​ពាក់ព័ន្ធ​នឹង​ការទាមទារ​ចូលធ្វើការ​វិញ​នេះ គឺជា​ជម្រើស​របស់​បុគ្គលិក ដើម្បី​លើក យកមក​ពិភាក្សា​។ ដូចនេះ​កម្មករនិយោជិត​នៅតែ​ចង់ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ទី​១ ជាមុន​។ តំណាង​កម្មករ និយោជិត​មាន​ចម្ងល់​អំពី​មូលហេតុ​អ្វីដែល​ក្រុមហ៊ុន​តែងតែ​លើកឡើង​ឱ្យ​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេង ទៀត​។​

​ចំណែក​តំណាង​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដី​វិញ​នៅតែ​បន្ត​បញ្ជាក់​ជំហរ​ថា ក្រុមហ៊ុន​មិនអាច​ទទួលយក​កម្មក​រ​និយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​រួម ឱ្យចូល​ធ្វើការ​វិញ​បានទេ ហើយក៍​មិន​ពិចារណា​ក្នុងការ​ដោះដូរ​តាម​សំណើ​របស់​តំណាង​កម្មករនិយោជិត​នោះដែរ ដូច​ក្រុមហ៊ុន​បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ រួចមកហើយ​។​​តំណាង​ក្រុមហ៊ុន​ពន្យល់ថា មិនអាច​ទទួលយក​ក​ម្មករ​និយោជិត​ដែល​នៅសល់​ចំនួន ២០០​នាក់ ដែល​បាន​បញ្ឈប់​ស្របតាម​នីតិវិធី ច្បាប់ ដែល​មានចែង​នៅក្នុង​នីតិវិធី​នៃ​ការបញ្ឈប់​ពី​ការងារ​រួម​។ ការបញ្ឈប់​នេះ ក្រុមហ៊ុន​បានកំណត់​លក្ខណៈ វិនិច្ឆ័យ​ដើម្បី​កំណត់ថា បុគ្គលិក​ណា​ដែល​ត្រូវ​អង​ផលប៉ះពាល់​ក្នុងការ​បញ្ឈប់​ការងារ​រួម​នេះ​។​

​តំណាង​ក្រុមហ៊ុន​នៅតែ​បន្ត​ស្នើ​សុំឱ្យ​តំណាង​កម្មករនិយោជិត​ពិភាក្សា​លើ​ចំណុច​វិវាទ​ចំនួន​៣ ផ្សេងទៀត ដែល​អាច​ផ្តល់ ប្រយោជន៍​សម្រាប់​កម្មក​រ​និយោជិត​ភាគច្រើន​។ ក្រុមហ៊ុន​គិតថា គួរតែ​ពិភាក្សា​លើ​បញ្ហា​ដែល​នៅ​សេសសល់ ទាំងនោះ​ព្រោះថា ទោះជា​ដោះស្រាយ​នៅទីណា ឬ​ទៅ​ស្ថាប័ន​តុលាការ​ក៏ដោយ បញ្ហា​ទាំងអស់​នៅក្នុង​វិវាទ ក៏​មុខតែ​នឹង​លើក​ឡើងមក​ពិភាក្សា​ដដែល​។ ក្រុមហ៊ុន​យល់ឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចំណាយ​ពេលវេលា ច្រើន​ក្នុង​ការជួយ​ដោះស្រាយ​ករណីនេះ ដូច្នេះ​ភាគី​វិវាទ​គួរតែ​ប្រើប្រាស់​ពេលវេលា​នេះ​ឱ្យមាន​តម្លៃ​។​

​ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល ភាគី​ទាំង​ពីរបាន​ឯកភាព​នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​និង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:៣០​នាទី​ដើម្បីឱ្យ​ភាគី​ទាំងពីរ​មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព​នៃ​ការធ្វើសម្បទាន​គ្នា​ទៅវិញទៅមក​ដែល​អាច​ទៅ​បញ្ចប់​វិវាទ​នេះ​។​​ក្រសួង​ការងារ​បានបញ្ជាក់​ផងដែរ​ថា បើទោះបីជា​មិនទាន់មាន​ការឯកភាព​គ្នា ក៏​ក្រសួង​និង​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្តបន្ទាប់​ទៀត ស្របតាម​តួនាទី​ដែល​កំណត់ដោយ​ច្បាប់ ក៏ដូចជា​ការទាមទារ​របស់​គូភាគី​។​a naga meety3 a naga meety4 a naga kdey a naga kdey a naga sritke