វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1788 នាក់
ម្សិលមិញ 2295 នាក់
សរុប 15805951 នាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរអំពីការតែងតាំងលោកហ៊ុនម៉ាណែតជាបេក្ខជននាយករដ្ឋមន្ត្រីថា «ហេតុអ្វីខ្ញុំគ្មានសិទ្ធិដើម្បីឲ្យកូនខ្ញុំកាន់តំណែងនេះតំណែងនោះ? តើខ្ញុំត្រូវបាត់បង់សិទ្ធិ?»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងបែបនេះក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ លើកទី ២៧ ស្តីពី អនាគតរបស់អាស៊ី ក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» ថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ ។
តាមរយៈសំនួរដែលលើកឡើងឡើង ថា លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអ្នកបន្តវេន តើពេលណាដែលត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី ?សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការណ៍រួចហើយអំពីអនាគត និងបេក្ខភាពដែលត្រូវបន្តវេន ដែលពេលណានោះ គឺទុកបញ្ហានេះមួយអន្លើ ហើយការបោះឆ្នោតខាងមុខនេះ ខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ហើយកូនប្រុសរបស់ខ្ញុំជាបេក្ខជនបន្តវេន ដែលត្រូវបានទទួលការសម្រេចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួចហើយ សម្រាប់ពេលវេលាពេលណាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងដែលមកដល់»។
សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់អ្នកតិះទានសូមបន្តតិះទានតទៀតចុះ »។ សម្តេចបញ្ជាក់ថា «យើងខ្ញុំនៅទីនេះប្រើប្រាស់ការបោះឆ្នោត ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត វាមិនមែនបាត់ ហ៊ុន ម៉ាណែតនោះទេ គឺបាត់ទាំង ហ៊ុន សែន តែម្ដង ដូច្នេះយើងប្រើវិធីបោះឆ្នោតមានអ្វីដែលខុស ខ្ញុំមានសិទ្ធិបណ្ដុះបណ្ដាលកូនរបស់ខ្ញុំមិនមែនបណ្ដុះបណ្ដាលឱ្យក្លាយទៅជាមេចោរទេ ធ្វើជាមនុស្សគ្មានអ្នកណាចង់ឱ្យកូនៗខ្លួនឯងមិនល្អនោះទេ។
សម្ដេចបញ្ជាក់ថា ប្រសិនបើកូនខ្ញុំមិនសាកសមទេរូបខ្ញុំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ក៏មិនផ្ដល់ការទុកចិត្ត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននោះដែរ ខ្ញុំមិនឱ្យកូនខ្ញុំបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកសាងឡើងច្រើនឆ្នាំ ដែលធ្វើសកម្មភាពច្រើន»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា «មនុស្សយើងប្រឹងប្រែងដើម្បីឲ្យកូនយើងធ្វើការនេះធ្វើការនោះ ហេតុអ្វីខ្ញុំគ្មានសិទ្ធិដើម្បីឲ្យកូនខ្ញុំកាន់ការងារនេះការងារនោះ តើខ្ញុំត្រូវបាត់បង់សិទ្ធិ ឬអ្វី ? សម្តេចបន្តថា «ចំណុះទៅលើប្រជាជនបោះឆ្នោតតែម្ដង ប្រសិនបើប្រជាជនបោះឆ្នោតឲ្យគឺជាការសម្រេចចិត្តរបស់ប្រជាជន មិនមែនជាការផ្ទេរអំណាចដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «នៅពេលបោះឆ្នោតខាងមុខ ហ៊ុន សែន នៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ហើយ ហ៊ុន ម៉ាណែត នៅតែជាបេក្ខជនបន្តវេន៕
\