វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3987 នាក់
ម្សិលមិញ 4575 នាក់
សរុប 15894643 នាក់
កំពង់ចាម៖ កាលពីល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មានករណីក្របីផ្អើលរត់ជាន់គ្នា បណ្តាលឲ្យលង់ទឹកងាប់ចំនួន ១៧ក្បាល នៅចំណុចឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ម្ចាស់ក្របីបានលែងក្របីជាហ្វូង ដើម្បីឲ្យស៊ីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស។ម្ចាស់ក្របី បានឲ្យដឹងថា ដោយសារប៉ុន្មានថ្ងៃនេះ ទឹកទន្លេរចាប់ផ្តើមឡើងខ្លាំង ធ្វើឱ្យលិចតំបន់នោះ។គាត់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។
មូលហេតុដែលបណ្តាលឱ្យក្របីងាប់ មកពីត្រឿយម្ខាងទៅត្រឿយម្ខាងទៀត មានចម្ងាយឆ្ងាយ មិនក្រោម៣គីឡូ ធ្វើឱ្យក្របីអស់កម្លាំងហែលទឹកផង និងម្យ៉ាងទៀតវិញ ម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់គៀងក្របី ហើយទូកនោះមានរចនារូបភ្នែក មើលទៅដូចរូបសត្វក្រពើ ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តង។ក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ២ក្បាល ជារបស់ប្រជាពលរដ្ឋ រស់នៅភូមិចាំនាង និង១៥ក្បាលទៀត ជារបស់ប្រជាពលរដ្ឋ រស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕