វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1421 នាក់
ម្សិលមិញ 2295 នាក់
សរុប 15805584 នាក់
ភ្នំពេញ ៖ ស្ត្រីជាឃាតករម្នាក់ ដែលសម្លាប់គ្រូទាយនៅវត្តភ្នំ ពេលនេះបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួននៅបន្ទប់ឃុំឃាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាត់ហើយ។ស្ត្រីជាជនសង្សយ័មានឈ្មោះ បន ខង អាយុ៥១ឆ្នាំ ដែលជាឃាតករសម្លាប់គ្រូទាយសន្លឹកបៀរ នៅវត្តភ្នំ ដើម្បីប្លន់យកគ្រឿងអលង្កា ហើយរត់ទៅលាក់ខ្លួនពួនអាត្មាអស់ជាច្រើនថ្ងៃ នៅឯខេត្តពោធិសាត់។
ក្រោយមកត្រូវកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តពោធិសាត់ សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង២៥នាទី តាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៣ ហើយបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចង.កសម្លាប់ខ្លួន នៅបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពនិងទីតាំងកើតហេតុ ដោយសមត្ថកិច្ចបញ្ជាក់ថា ស្ត្រីដែលជាឃាតករខាងលើនេះ ពិតជាបានចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីទៅដោយមិនបញ្ជាក់ថាហេតុអ្វីបានជាជនសង្ស័យរូបនេះអាចសម្លាប់ខ្លួនបានចឹងនោះឡើយ។