វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1378 នាក់
ម្សិលមិញ 3478 នាក់
សរុប 15785580 នាក់
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅសរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានចេញប្រកាសរបសស់ក្រសួងដាក់ឱ្យអនុវត្ត នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលមាន៤ជំពូកធំនិង១៧មាត្រាចាប់ពីពេលនេះតទៅហើយបន្ទាប់ពីច្បាប់ស្តីពីរបបសារពត៍មានឆ្នាំ១៩៩៥មិនត្រូវបានតុលាការអើពើយកមកអនុវត្តន៍ជាមួយអ្នកសារពត៍មាន។
តាមសេចក្តីប្រកាសពត៍មានបានឲ្យដឹងថាដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។
ក្រសួងព័ត៌មានសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានសមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានមកចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ៕