វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 761 នាក់
ម្សិលមិញ 2833 នាក់
សរុប 15808295 នាក់
ស្វាយរៀង ៖ ជនជាតិវៀតណាមបីនាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងពាក់ពន្ធ័បទល្មើសគ្រឿងញៀននិងមានអាវុធខុសច្បាប់ ។
ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីលោក ឈ៊ីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅ០៨ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីចន្ទរាជា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផលដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ០៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមមាន ៖ទី១. ឈ្មោះ ឡេ គឹងវឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាមទី២.ឈ្មោះ ជឿង ង៉ុកទន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។ទី៣. ឈ្មោះ ឡេ ធីធឿងវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ។ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ជាសារធាតុញៀនចម្រុះ ទម្ងន់ជិត១គីឡូក្រាម អាសវុធខ្លីមួយដើមនិងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ។ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕