» ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង » ភរិយា​ឧកញ៉ា តា​យ សេង ដាក់​គ្រឿងចក្រ​ឈូសឆាយដី នៅ​ដែន​ជំរក​សត្វព្រៃ​ស្រុក​លំផាត់ ជាង​៥០០​ហិកតា » ស្ត្រីម្នាក់​ត្រូវបាន​គេ​វាយ​សម្លាប់​ហើយ​យកមក​ផ្លុ​ង​ចោល​នៅក្នុង​ដីឡូត៍​ក្នុង​សង្កាត់​ស្វាយប៉ាក​ » ក្រុម​អ្នកគាំទ្រ អំពាវនាវ​ឱ្យ​ស្ដារ​របបរាជានិយម​ណេ​ប៉ាល់​ឡើងវិញ » តុលាការ​ឃុំខ្លួន​លោក ទិ​ត វុទ្ធី អភិបាលរង​ខេត្តកំពង់ស្ពឺ និង​មនុស្ស​២​នាក់​ទៀត ពាក់ព័ន្ធ​បោក​លុយ​អ្នកវិនិយោគ​ជនជាតិ​ចិន​៤០​ម៉ឺន​ដុល្លារ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 986 នាក់

ម្សិលមិញ 2434 នាក់

សរុប 16230212 នាក់

តម្រួត​ថៃ​រឹបអូស​រថយន្ត​ពីក្រុមហ៊ុន​ដែល​ដឹក​សិស្ស​ផ្ទុះ​ឆេះ​ស្លាប់

​ប្រទេស​ថៃ​៖​តម្រួត​ថៃ​បាន​រឹបអូស​រថយន្តក្រុង​ដឹក​អ្នកដំណើរ ៦ គ្រឿង​ពី​ក្រុមហ៊ុន Shinbutr Tour ដែលមាន​ឡាន​ទើបបាន​ឆេះ​ថ្មីៗ​នេះ​នៅក្នុង​ក្រុង​បាងកក​បណ្តាល​អោយស្លាប់​សិស្សសាលា ២០ នាក់ និង គ្រូបង្រៀន ៣ នាក់ ។a car student1

ការសន្និដ្ឋាន​ដំបូង​របស់​អ្នកឯកទេស គឺ​មិនមែន​ការ​បែក​កង់​ដូច​ការអះអាង​របស់​អ្នកបើកបរ​ដែលជា​ប្រភព​គ្រោះថ្នាក់​ឡើយ តែ​គឺជា​ការ​ធ្លាយ​ហ្កា​ស ( រថយន្ត​ដើរ​ដោយ​ហ្កា​ស ) ។ នៅពេលដែល​អាជ្ញាធរ​បញ្ជា​អោយ​យក​រថយន្ត​ទាំងអស់​របស់​ក្រុមហ៊ុន​មក​ត្រួតពិនិត្យ ក្រុមហ៊ុន​បាន​ប្រញាប់ប្រញាល់​បញ្ជូន​រថយន្ត​ដឹក​អ្នកដំណើរ​របស់ខ្លួន​ទៅ​រោង​ជាង​ដើម្បី​តម្រឹម​តម្រង់ តែ​តម្រួត​បាន​ចុះទៅ​ទាន់​ដល់​កន្លែង ។ បន្ទាប់ពី​ការត្រួតពិនិត្យ​គេ​បាន​ឃើញថា រថយន្ត​ទាំង ៦ ដែល​គេ​រឹបអូស​នេះ​សុទ្ធតែ​បាន​កែច្នៃ​ដោយ​លួចលាក់​ដាក់​ថែម​ធុង​ហ្កា​ស​ដល់​ទៅ ១២ ដែល​តាមច្បាប់​អនុញ្ញាត​អោយតែ ៦ ប៉ុណ្ណោះ -​។

​លោក Chirute Visalachitra អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាម​ការរកឃើញ​, ហ្គាស់​គឺ​ធ្លាយ​ចេញពី​ធុង​មួយ ដែល​មិនមាន​ការចុះបញ្ជី​និង​មិន​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​វិស្វករ ខណៈ​បច្ចុប្បន្ន ប៉ូលិស​កំពុងធ្វើការ​ជាមួយ​នាយកដ្ឋាន ដើម្បី​កំណត់ថា​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​លើ​រឿងនេះ​។​​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន លោក Suriya Jungrungreangkit, អាជ្ញាធរ​ថៃ បាន​រឹបអូស​យក​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​៥​គ្រឿង​ទៀត​ពី​ក្រុមហ៊ុន​ទេសចរណ៍ Shinbutr Tour ដែលជា​ម្ចាស់​រថយន្ត​ដែល​ឆេះ បន្ទាប់ពី​រកឃើញថា រថយន្ត​នីមួយៗ សុទ្ធ​តែមាន​ដំឡើង​ធុង​ហ្គាស់​ដល់​ទៅ​១១ ខណៈ​ច្បាប់​កំណត់​ត្រឹម​៦​ធុង​ប៉ុណ្ណោះ​។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​មិនបាន​បញ្ជូន​រថយន្ត​ទៅ​ការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក​ក្នុង​ខេត្ត Lop Buri ដើម្បី​ធ្វើការ​ពិនិត្យ​ទេ ដូច្នេះ​មន្ត្រី​ក៏​ប្រើ GPS ដើម្បី​តាមដាន ហើយ​រកឃើញ​រថយន្ត​នៅ​កា​រ៉ា​ស​មួយកន្លែង​ក្នុង​ខេត្ត Nakhon Ratchasima​។ ពេល​មន្ត្រី​ទៅដល់ គេ​បានឃើញ​ជាង​ឡាន​កំពុង​ដក​ធុង​ហ្គាស់​ចេញពី​រថយន្ត​ទាំង​៥​គ្រឿង​នោះ ទើប​ឈានដល់​ការ​រឹបអូស​តែម្តង​។​​លោក​សង្កត់ធ្ងន់ថា នឹងមាន​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​និង​អ្នកពាក់ព័ន្ធ​ការកែច្នៃ​ខុសច្បាប់​នេះ ហើយ​អាជ្ញាធរ​នឹង​កំណត់ថា តើ​យានដ្ឋាន​ត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ឬ​អត់​។ លើសពីនេះ នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រកាសថា ខ្លួន​នឹង​ត្រួតពិនិត្យ​យានយន្ត​ប្រើ​ហ្គាស់​ទាំង ១៣ ៤២៦​គ្រឿង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​៦០​ថ្ងៃ​។​

​សូមបញ្ជាក់​ជាថ្មី រថយន្តក្រុង​នេះ​មាន​ដឹក​សិស្ស​តូចៗ​ចំនួន​៣៨​នាក់ និង​គ្រូ​៦​នាក់ មកពី​សាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃ​ខេត្ត Uthai Thani ធ្វើដំណើរ​ក្នុង​ល្បឿន ៧០-៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅពេល​ជួប​ហេតុការណ៍​ដ៏​រន្ធត់​លើផ្លូវ Vibhavadi Rangsit ជិត​ផ្សារ​ទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka។ប្រភព​កាសែត​បាងកក​ប៉ុ​ស្ត ចេញផ្សាយ​ថ្ងៃ​សៅរ៍ ទី ៥ តុលា ២០២៤a car student a car student2 a car student3